top of page
Sphere on Spiral Stairs

ប្រវត្តិ​ក្រុមហ៊ុន

គារវកិច្ចតំណាងក្រុមហ៊ុន

photo_2024-04-17_11-04-46.jpg

នាយកប្រតិបត្តិ: ញ៉ែម ចរិយា

តាំងពីយូរលង់ណាស់មកហើយ ប្រទេសដែលមាន「ធនធានមនុស្ស 」គឺជាប្រទេសដែលមាន អំណាច។ ដូច្នេះហើយ ទើបគេយល់ថា ធនធានមនុស្សគឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ មនុស្សដែលមានចំណេះដឹងអាចប្រើចំណេះទាំងនោះទៅបង្កើត សម្ភារៈនិយមតាមសម័យកាលទំនើបដូចនាពេលបច្ចុប្បន្ន និងទ្រព្យសម្បត្តិដ៏មហាសាលផងដែរ ។មនុស្សគឺជា 「ធនធានពិសេស」និង ជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៍សំខាន់បំផុតសម្រាប់ប្រទេសជាតិ។ ដូច្នេះហើយ យើងជឿជាក់ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាការលើកស្ទួយដល់ វិស័យអប់រំ ព្រោះការអប់គឺជាកត្តាដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ។

ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនគួរសម ជាពិសេសគឺយុវជន(មនុស្សវ័យកណ្តាល) ដែលពួកគេត្រូវបាននិយាយ និង វាយតម្លៃថា ជាវ័យមួយដែលខិតខំប្រឹងប្រែងធ្វើការ និង ប្រករបរចិញ្ចឹមជីវិតដ៏សកម្មផងដែរ ។ នាងខ្ញុំគិតថា យុវជនគឺជាកត្តាដ៏សំខាន់សម្រាប់ ការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ច របស់កម្ពុជា ព្រោះប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយត្រូវការធនធានមនុស្សដែលមានសម្ថភាព និងចំណេះដឹងខ្ពស់ ហើយអាចធ្វើការប្រកួតប្រជែងលើទីផ្សារបាន។ ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមមុខ និង កង្វះខាតកំលាំងពលកម្ម ស្ទើរគ្រប់វីស័យ មានដូចជា វិស័យកសិកម្ម រោងចក្រ ឧស្សាហកម្ម និងសេវាកម្ម ជាដើម។

ក្រុមហ៊ុន ម៉ី យន សឺវីស ខូអិលធីឌី(MEY YORN SERVICES CO.,LTD) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2005 ។ ហើយបានបញ្ជូនពលកររបស់កម្ពុជាទៅកាន់ ប្រទេសថៃ និងម៉ាឡេស៊ីផងដែរ។ នៅថ្ងៃទី 16 ខែមករា ឆ្នាំ 2018 ក្រុមហ៊ុនយើងខ្ញុំ ក៏ទទួលបានវិញ្ញាបនបត្រដើម្បីធ្វើការបញ្ជូនកម្មសិក្សាការី(សិក្ខាកាម) ទៅហ្វឹកហ្វឺនជំនាញនៅប្រទេសជប៉ុន ដើម្បីទទួលយកជំនាញបច្ចេកវិទ្យាពីប្រទេសជប៉ុន ហើយយកចំណេះជំនាញទាំងនោះត្រឡប់មកអនុវត្តនៅប្រទេសកំណើតវិញ។ នាងខ្ញុំក៏មានសេវាកម្មសម្រាប់ណែនាំការងារដល់សិក្ខាកាម ដែលនិងត្រលប់មកប្រទេសកម្ពុជាវិញ។

ប្រទេសជប៉ុនគឺជា ប្រទេសឈានមុខគេក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅអាស៊ី ហើយទន្ទឹមនឹងនោះ ត្រូវបានគេទទួលស្គាល់ថាជាប្រទេសជឿនលឿន ផ្នែកសេដ្ឋកិច្ច និង ឧស្សាហកម្មផងដែរ។ ប៉ុន្តែដោយសារតែ ចំនួនមនុស្សចាស់មានការកើនឡើង អត្រាកំណើតមានការថយចុះ ប្រទេសជប៉ុន កំពុងតែប្រឈមមុខនិងការ ខ្វះខាតធនធានមនុស្សដើម្បីធ្វើការស្ទើរគ្រប់វីស័យនាពេលថ្មីៗនេះ។ ដូច្នេះហើយ អាចនិយាយបានថានេះជាឱកាសដ៏ល្អ និង ជាទីផ្សារដ៏សំខាន់ ដែលជប៉ុនកំពុងផ្ដល់ ឳកាសដល់យុវជនកម្ពុជាយើង។

ក្រុមហ៊ុន ម៉ី យន សឺវីស ខូអិលធីឌី(MEY YORN SERVICES CO.,LTD) និងផ្តល់នូវធនធានមនុស្សល្អៗដែលមាន គុណភាពនិងសក្តានុភាព ដល់ ក្រុមហ៊ុនជប៉ុន ។

សិក្ខាកាមដែលបានបញ្ចប់វគ្គជំនាញបច្ចេកទេសនៅប្រទេសជប៉ុនហើយវិលត្រឡប់មកកម្ពុជាវិញ ជាធនធានដ៏ប្រសើរមួយដើម្បរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជប៉ុន និងកម្ពុជា។

Sphere on Spiral Stairs

អំពី​ពួក​យើង

1. ទិដ្ឋភាពទូទៅ

  • ឈ្មោះក្រុមហ៊ុន         ក្រុមហ៊ុន មុី យន សឺវីស ខូអិលធីឌី (អឹម.វ៉ាយ.អេស)

  • អាស័យដ្ឋាន           #៣៥៩ ផ្លូវ K៤A សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

  • លេខទូរស័ព្ទ           (+៨៥៥)-១៧-៣៦៦-៦២៦ /(+៨៥៥)-១៦-៨៤៨-៤៨៥ / (+៨៥៥)-៩៦-២១៨-៧៦៥៣

  • អ៊ីមែល     ​    ​      meyyornservices@gmail.com

  • ឈ្មោះប្រធានក្រុមហ៊ុន   ញ៉ែម ចរិយា

  • ដើមទុន ​           100,000 ដុល្លារ (ប្រហែល 1 លានយ៉េន)

ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០០៥​​                  បានបង្កើត ក្រុមហ៊ុន មុី យន សឺវីស ខូអិលធីឌី  ឡើង

​                                       នាយកប្រតិបត្តិ មុី យន (បញ្ជូនពលករទៅប្រទេសថៃ និងម៉ាឡេស៊ី)​

​​​                                       នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ញ៉ែម ចរិយា 

ថ្ងៃទី១៦ខែមករាឆ្នាំ២០១៨                 បានចាប់ផ្តើមបញ្ជូនសិក្ខាកាម និងពលករជំនាញទៅប្រទេសជប៉ុន

                                       នាយកប្រតិបត្តិ មុី យន

ថ្ងៃទី២២ខែមេសាឆ្នាំ២០២២ ដល់ បច្ចុប្បន្ន    នាយកប្រតិបត្តិ ញ៉ែម ចរិយា

                                       

2. មាតិកាអាជីវកម្ម

 

សាលាភាសាជប៉ុន ការណែនាំបុគ្គលិកក្នុងស្រុក មជ្ឈមណ្ឌលបញ្ជូនបណ្តុះបណ្តាលតំរងទិសអ្នកហាត់ការបច្ចេកទេស

  • ការបណ្តុះបណ្តាលភាសាជប៉ុនរបស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ម៉ី យន

  • បញ្ជូនកម្មសិក្សាការីបច្ចេកទេស និងពលករជំនាញជាក់លាក់

  • ណែនាំបុគ្គលិកនៅកម្ពុជា និងជប៉ុន

  • បញ្ជូនបុគ្គលិកពេញសិទ្ធទៅធ្វើការនៅប្រទេសជប៉ុន

  • ការបកប្រែ

 

3. គោលបំណងអាជីវកម្ម

អភិវឌ្ឍធនធានមនុស្សអោយសម្រេចក្តីសុបិន និងគោលដៅរបស់ខ្លួនដោយ "ផ្តល់សាលារៀន ដល់យុវជនដែលចង់រៀនសូត្រ

និងផ្ដល់កន្លែងធ្វើការដល់យុវជនដែលចង់ធ្វើការ " នៅ​ជុំវិញ​ពិភពលោក។

យើងក៏នឹងផ្តល់ជំនួយមនុស្សធម៌ផ្សេងៗដល់កុមារដែលជួបការលំបាកជុំវិញពិភពលោកផងដែរ។

គោលបំណងរបស់ពួកគឺចង់ក្លាយជាស្ពានចម្លងរវាងប្រទេសជប៉ុន និងពិភពលោក។

ប័ណ្ណពន្ធប៉ាតង់ឆ្នាំ២០២២_Page_1.png
លិខិតប្រកាស(សិក្ខាកាមនិងពលករជប៉ុន)_Page_2.png
លិខិតប្រកាស(សិក្ខាកាមនិងពលករជប៉ុន)_Page_1.png
bottom of page