top of page
Sphere on Spiral Stairs

ការទទួលយកសិក្ខាកាម

1. ការរៀបចំការសម្ភាសន៍

ក្រុមហ៊ុនយើងខ្ញុំមានវគ្គបណ្តុះបណ្តាលភាសាជប៉ុនកំរិតដំបូង និងវគ្គបណ្តុះបណ្តាលសិក្ខាកាមរយៈពេលខ្លីជាងមួយឆ្នាំ។ ដូច្នេះហើយការ​ជ្រើសរើស​សម្ភាសន៍សិក្ខាកាម​ត្រូវ​បាន​ផ្តល់​អាទិភាពជានិច្ច។
ក្រុមហ៊ុន មុី យន សឺវីស ខូអិលធីឌី គឺមានគោលដៅខ្ពស់ទៅលើការការអប់រំ វិធីសាស្រ្តអប់រំ និងលើកកម្ពស់គុណភាពអប់រំដល់សិក្ខាកាមទៅតាមតម្រូវការរបស់ក្រុមហ៊ុនជប៉ុនយ៉ាងតឹងរឹង។ លោកគ្រូអ្នកគ្រូ
 និងអ្នកគ្រប់គ្រងតែងតែបំពេញកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់នូវដំណាក់កាលកែលម្អនិងអភិវឌ្ឍន៍ភាសាជប៉ុនរបស់សិក្ខាកាម ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្រុមហ៊ុន មុី យន សឺវីស ខូអិលធីឌី មានមោទនភាព និងជឿជាក់លើវិស័យណែនាំការងារ និងការអប់រំធនធានមនុស្សសម្រាប់យុវជនកម្ពុជា។ ​​

2. លំដាប់លំដោយនៃការបញ្ជូនសិក្ខាកាម
  • ជំហានទី 01    ការជ្រើសរើសសិក្ខាកាមចូលរៀន

  • ជំហានទី 02    ការបណ្ដុះបណ្ដាលនិង ពន្យល់ណែនាំ

  • ជំហានទី 03    ការជ្រើសរើសសិក្ខាកាម(សម្រាប់សម្ភាស)

  • ជំហានទី 04    ការបញ្ជាក់និង យល់ព្រមពីអាណាព្យាបាល

  • ជំហានទី 05    ធ្វើការសម្ភាស (នៅសាលា)

  • ជំហានទី 07    ការប្រកាសលទ្ធផល

  • ជំហានទី 08    ការរៀបចំធ្វើឯកសារផ្សេងៗ

  • ជំហានទី 09    ការដាក់ស្នើឯកសារ

  • ជំហានទី 10    ទទួលបានលិខិតអនុញ្ញាត្តិចូលស្នាក់នៅក្នុងប្រទេសជប៉ុន

  • ជំហានទី 11    កំណត់ថ្ងៃចូលប្រទេសជប៉ុន

  • ជំហានទី 12    ធ្វើការកក់សំបុត្រយន្តហោះ

  • ជំហានទី 13   ​ ការដាក់ស្នើសុំវីសាចូលប្រទេសជប៉ុន

  • ជំហានទី 14    ចេញដំណើរទៅប្រទេសជប៉ុន

3. ការបណ្តុះបណ្តាលត្រៀមចូលប្រទេសជប៉ុន

    យើងខ្ញុំមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន ចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់ និងបង្រៀនសីលធម៌ សុជីវធម៌ អាកប្បកិរិយា ក្នុងនាមជាមនុស្សសង្គម ដោយភាពយលចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍សិក្សានិងធ្វើការនៅក្នុងប្រទេសជប៉ុន។ 

សកម្មភាពសិក្សា
ចូលរួមការពន្យល់ណែនាំ
ការចូលរួមព្រឹត្តិការណ៍ផ្សេងៗ
photo_2022-06-29_14-29-41_edited.jpg
photo_2023-02-28_12-41-34 (2).jpg
photo_2023-02-28_13-02-07.jpg
photo_2023-02-28_13-02-09.jpg
photo_2023-02-28_12-41-34.jpg
photo_2023-02-28_12-41-42.jpg
៤.ការគ្រប់គ្រងកម្មសិក្សាការី

សម្រាប់សិក្ខាកាមដែលបានសម្ភាសជាប់ ក្នុងអំឡុងពេលរងចាំ ការធ្លាក់លិខិតអនុញ្ញាត្តិចូលស្នាក់នៅប្រទេសជប៉ុន ពួកគេ នឹង ទទួលបានការបណ្តុះបណ្តាល ភាសាជប៉ុន វប្បធម៌ របៀបរស់នៅ និងច្បាប់ផ្សេងៗស្តីពីប្រទេសជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងតែងតែ យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល គោរពតួនាទី និង មានទំនួលខុសត្រូវខ្ពស់។
គោលដៅរបស់យើង គឺខិតខំធ្វើយ៉ាងណាដើម្បីអោយ សិក្ខាកាម ទទួលបាននូវចំណេះដឹងផ្នែក ភាសាជប៉ុន និងក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់តម្រូវការរបស់ក្រុមហ៊ុនជប៉ុន។ ដើម្បីឆ្លើយតបនូវតម្រូវទាំងនេះ លោកគ្រូ អ្នកគ្រូ ខិតខំរិះរក គន្លឹះ វិធីសាស្រ្តថ្មីៗក្នុងការបង្រៀន និង បង្កើនសម្ថភាពរបស់ខ្លួន ដើម្បីអោយការបណ្តុះបណ្តាលកាន់តែមានគុណភាព នឹង ប្រសិទ្ធភាពផងដែរ។ យើងខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងមួយនេះ ជាស្ពានចម្លងសម្រាប់ សិក្ខាកាមកម្ពុជា និងក្រុមហ៊ុនជប៉ុនផងដែរ។

5. ប្រភេទការងារ

កសិកម្ម
សំណង់
ការផលិតចំណីអាហារ
គ្រឿងម៉ាស៊ីន / លោហៈធាតុ
ផ្សេងទៀត

  • កសិកម្មដាំដុះ កសិកម្មចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមជ្រូក និងចិញ្ចឹមគោ

  • ជាងឈើសំណង់ ការតម្លើងក្ដារពុម្ព ការតម្លើងរន្ទារ ការបិតពិដានឬជញ្ជាំង និងសំណង់គ្រឿងចក្រ

  • ឧស្សាហកម្មផលិតអាហារកែច្នៃ អាហារកក(គ្រឿងសមុទ្រ) ឧស្សាហកម្មផលិតម្ហូបអាហារ

  • តម្លើងគ្រឿងម៉ាស៊ីន ក្រឡឹង តម្លើងគ្រោងឆ្អឹងដែក ស្លរដែកសន្លឹក ការតម្លើងគ្រឿងអគ្អីសនី និងការតម្លើងគ្រឿងអេឡិចត្រូនិច

  • ​ការ​ធ្វើ​ផ្សិត​ផ្លាស្ទិច ការ​ពង្រឹង​ផ្លាស្ទិក ការលាបថ្នាំ ការ​ផ្សារដែក ការ​វេចខ្ចប់​ឧស្សាហកម្ម ការ​សម្អាត​អគារ និងការ​ថែទាំ​ថែទាំ

bottom of page